លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃបានថ្លែងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានត្រៀមខ្លួនរួចហើយ ដើម្បីជួយជ្រោមជ្រែងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ។
លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំអាស៊ាន កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ នៅទីក្រុង បាកក ប្រទេសថៃ ដែលថៃ ជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា កិច្ចចរចារវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានជាប់គាំងចាប់តាំងពីខែមុន ក្រោយពីភាគីទាំងពីរបានជួបចរចាជាច្រើនលើក ក្នុងបំណងបង្កើតកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្ម ៕