សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេចនៅថ្ងៃទី២៤ ខែមិថុមនេះ បានមានប្រសាសន៍នៅក្នុងផែកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា« ក្នុងពេលបំពេញការងារ នៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបាន ទទួលស្គាល់កំហុស លើការ គ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។
សម្តេចមានប្រសាសន៍ទៀតថា«ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មក ធ្វើជា អភិបាលខេត្តព្រះសីហនុវិញ ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀតរហូតចប់កិច្ច ការនិង អភិបាល ខេត្តថ្មីចូលកាន់តំណែង»។
លើសពីនេះសម្តេចបានបន្ថែមថា ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕