ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ។
ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៍ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) និងក្រុមការងារ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធផ្សេងទៀត។
គួរបញ្ជាក់ថា៖ ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់ នាថ្ងៃនេះជាពេលវេលានៃការបិទបញ្ជប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលខាងមុខ ៕