ព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា ការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះភាពតានតឹង នៅព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងសភាពប្រឈមមុខដាក់គ្នា ។ នេះបើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ឯក ស្រី ឌឹក ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឱ្យដឹងថា នៅព្រឹកម៉ោងប្រមាណ៥:៣០នាទី ទាហានថៃបានធ្វើការវាយប្រហារកងទ័ពកម្ពុជា ដែរឈរជើងនៅខាងមុខ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ បានបាត់បង់ជីវិត ក្រោយផ្ទុះអាវុធដាក់គ្នាប្រមាណជិតកន្លះម៉ោង ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បញ្ចាក់បន្ថែមថា «មកដល់ពេលនេះ ស្ថានភាពគឺនៅប្រឈមមុខទល់មុខគ្នា»៕