ភ្នំពេញ៖ ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃទី៣ខែមិថុនានេះបានថ្លែងចំណាប់អារម្មណ៍ស្តីអំពីវិស័យកសិកម្ម ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា ដែលមានខ្លឹមសារថា សូមសម្តែងកតិញ្ញូតាធម៌ជូនចំពោះថ្នាក់ដឹកនាំ ទាំង២ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាទាំងអណត្តិមុនៗ និងអណត្តិបច្ចុប្បន្ន ដែល តែងតែយកចិត្តទុកដាក់លើការពារថែរក្សាសន្តិសុខប្រទេស សុខមាលភាពសង្គម សុវត្ថិ ភាព សន្តិសុខ ដែលញ៉ាំញាំងអោយប្រទេសយើងរកឃើញភាពរីកចំរើន លូតលាស់ និង សុខសន្តិភាពពេញលេញ និងមាគ៌ាច្បាស់លាស់ រឹងមាំ ជាលើកដំបូងក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយ នៃ ប្រវត្តិសាស្ត្រ កម្ពុជា សម័យទំនើប ។
ឯកឧត្តម នង វាសនា បានរំលឹកនាឱកាសនោះថា ប្រទេសយើងបានប្រែក្លាយពីប្រទេសដែលគ្មានម្ហូបអាហារ រស់នៅដោយសារតែ ជំនួយ WFAO WFP ជាដើម ក្លាយជាប្រទេស ដែលផលិតស្បៀងដ៏មានសក្តានុពលនិង គួរអោយទុកចិត្តនៅក្នុងតំបន់ ដែលមានលទ្ធភាពផលិតផលិតផលរាប់លានតោន នៅសល់សំរាប់នាំចេញជារៀងរាល់ឆ្នាំ។
លើសពីនេះអ្នកតំណាងរាស្រ្តវ័យក្មេងបានថ្លែងថា ប្រទេសយើងបានក្លាយពីប្រទេសដែលហែកហូរ បែកបាក់ជាបំណែកដោយសារ សង្គ្រាម ក្លាយជាប្រទេសដែលសកម្ម និងចូលរួមខ្លាំងក្លាក្នុងកិច្ចរក្សាសន្តិភាពប្រទេស តាមបណ្តាប្រទេសជាច្រើនលើពិភពលោក ដែលកំពុងជួបវិបត្តសន្តិសុខ ។
ដោយឡែក កម្ពុជាបានប្រែក្លាយពីប្រទេសខ្វះខោអាវស្លៀកពាក់ ទៅជាប្រទេសនាំចេញ ផលិតផល វាយនភ័ណ្ឌ និង សំភារ: ប្រើប្រាស់ផ្សេងៗ ដ៍ ធំ១ ក្នុង តំបន់ និង សកល លោក ។ ការរីកចំរើន ផ្នែកឧស្សាហកម្ម តំឡើងយានយន្តដឹកទំនិញ និងគ្រឿងបង្គំផ្សេ ងៗក៍បានចូលរួមជាវិជ្ជមាន ក្នុងការរីកលូតលាស់នៃវិស័យកសិកម្ម ហើយបានចូលរួម ក្នុងការផ្តល់ភាពងាយស្រួល និង កាត់បន្ថយចំនាយក្នុង វិស័យកសិកម្ម
វិស័យកសិកម្ម ដូចវិស័យផ្សេងៗដែរគឺមានការវិវត្តន៍នាសារវន្ត័ ហើយវាក្លាយជាវិ ស័យខ្លាំងក្លាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាអោយមានស្ថេរភាពក្នុងប្រទេស ទោះបីសកល លោកជាប់ក្នុងវិបត្តិ។ តួយ៉ាងសម័យកូវីដពីឆ្នាំ២០២០ ដល់២០២២ បានបញ្ជាក់យ៉ាង ច្បាស់អំពីសារៈសំខាន់ នៃ វិស័យ នេះ ។
សព្វថ្ងៃវិស័យកសិកម្ម និង កសិឧស្សាហកម្មបានប្រែពីការផលិតសម្រាប់សន្តិ សុខស្បៀង តែវាក្លាយជាពាណិជ្ជកម្មកសិកម្ម និងពាណិជ្ជកម្មកសិឧស្សាហកម្មបាត់ទៅ ហើយ នោះគឺការផលិតទាំងអស់ត្រូវបានប្តូរជារូបិយប័ណ្ណ ឬ សាច់ប្រាក់ ។
នៅក្នុងន័យនេះ ផលិតករក្នុងវិស័យនេះ ទាំងក្នុងប្រទេស. ក្នុងតំបន់ និង សកល លោក គឺតែងតែប្រមើលមើលលើប្រភេទទំនិញណាដែលអាចកបនឹងដី ដែលកបនឹង ទឹក កម្ពស់នីវ៉ូទឹកសមុទ្រ ទំហំទីផ្សារ និងតម្លៃទីផ្សារ កំរិតលទ្ធភាពក្នុងការផ្គត់ផ្គង់ និង និន្នការ លំនឹង តំរូវការរបស់ទីផ្សារ ដែលអាចបំពេញនៅពេលបច្ចុប្បន្ន និង trajectory នៃ នូវតម្រូវការអនាគត។
ការពង្រីក របាយប្រភេទទំនិញ និង យថាប្រភេទ ទំនិញ វាពិតជាមានសារៈ សំខាន់ ហើយក៏ត្រូវដើរស្របជាមួយ. នឹងការធ្វើពិពិធកម្ម បច្ចេកទេសទៅលើដីដែល មានស្រាប់គឺជារឿងដែលកំនត់ជោគជ័យរយ:ពេលវែងក្នុងវិស័យនេះ។
ដោយសារទំនិញកសិកម្ម និងទំនិញកសិឧស្សាហកម្ម ត្រូវបានចាត់ចំណាត់ ថ្នាក់ជាទំនិញ commodities ដូចនេះ នោះវាប្រែប្រួលទៅជាធម្មតាតាម កត្តាទីផ្សារ នៅក្នុងសេដ្ឋកិច្ចសកល។ ក្រៅពីផលិតផលកសិកម្មប្រពៃណីដូច ស្រូវ សណ្តែក និងស្វាយ កម្ពុជាគួរពិនិត្យ មើលលើផលិតឧស្សាហកម្មផ្សេងទៀត ដែលយើងមានកំរិតប្រកួតប្រជែងខ្ពស់ ឬ ខ្ពស់ គួរសម ធៀបនឹងបរទេស ដែលផលិតផល ដូចគ្នា នៅក្នុង នេះ ឧស្សាហកម្ម កៅស៊ូ ធម្ម ជាតិ និង ឧស្សាហកម្ម ប្រេងដូង ក៍ជាផលិតផល ដ៏គួរអោយចាប់អារម្មណ៍ ហើយមាន ទំហំ បរិមាណទីផ្សារ ធំ ជាជា សកល។
នៅក្នុងឆ្នាំ ២០២៤ ទំហំ ឧស្សហកម្ម ផលិតផល ជរកៅស៊ូ ធ្មជាតិ មាន តំលៃ សរុប ៣១ ពាន់លាន ដុល្លារ ដោយឡែកផលិតផល ដូងប្រេង មានតំលៃ 73 billion. ដូងប្រេងជាឧស្សាហកម្ម ១ ដ៏ធំសម្បើម ហើយមានសក្តានុពលរីកលូតលាស់ ចាប់ រហ័ស ដែលអាចជាកំលាំងចលករ ១ ក្នុងប្រពន្ធ ecology ឧស្សាហកម្ម កសិឧស្សហ កម្មកម្ពុជា ។ ផលិតផលនេះត្រូវបានកែច្នៃ ជាផលិតផលរាប់រយមុខ ពហុវិស័យ វិស័ យម្ហូប អាហារ ថែរក្សា សម្ភស្ស វេជ្ជសាស្ត្រ និង ជា ឥន្ធន: ដ៍មានថាមពល ។
សរុបជារួម នៅមានផលិតផលធំៗជាច្រើនទៀត ដែល តំរូវការមានការកើនឡើងខ្ពស់ ហើយ ទីផ្សារ មានទំហំ ធំ ជាសកល ដូចជា coffee & cocoa, ដែលមានទំហំ តំលៃ ១១ ពាន់ លាន និង ១៧ ពាន់លាន ហើយមានការកើនឡើង ជារៀងរាល់ឆ្នាំ ។ វាគឺជាឧស្សាហកម្ម និង ជាទីផ្សារដ៍ធំ មិមចេះរីងស្ងួត រាប់ពីមនុស្សក្មេង ដល់ចាស់ គ្រប់ ស្រទាប់វណ្ណៈផងដែរ ។