ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី ហេង សួរ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ជំនួយជាថវិកា និងសម្ភារៈចាំបាច់ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា កៀរគរបានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខ តាមបណ្ដោយព្រំដែន។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ៕