ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយ អំពីកិច្ចការហាឡាលកម្ពុជាដល់ម្ចាស់ភោជនីយដ្ឋាន នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយ អំពីកិច្ចការហាឡាលកម្ពុជាដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ និងសាធារណជន ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានសហការជាមួយតំណាងក្រុមឯកទេសផលិតផលហាឡាល នៃគ.ត.ផ.ហ.ក. និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ លើករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលមិនមានភាពអនុលោម បានចំនួន៣ ទីតាំង ដែលមន្ត្រីជំនាញបានទទួលព័ត៌មានពីសាធារណជនលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលមានភាពមិនប្រក្រតី ជាលទ្ធផលមន្ត្រីជំនាញ បានណែនាំ និងធ្វើកិច្ចសន្យាតម្រូវឱ្យម្ចាស់ភោជនីយដ្ឋានទាំង៣បញ្ឈប់ការប្រើប្រាស់ស្លាកសញ្ញាហាឡាលដោយមិនអនុលោមលើបញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងកិច្ចការហាឡាល និងបានជំរុញឱ្យភោជនីយដ្ឋានដែលមានបំណងប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជាមកដាក់ពាក្យស្នើសុំនៅនាយកដ្ឋានកិច្ចការហាឡាល អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានចែកខិតប័ណ្ណផ្សព្វផ្សាយ ស្តីពីកិច្ចការហាឡាលកម្ពុជាជូនម្ចាស់អាជីវកម្ម និងសាធារណជន ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការហាឡាលជូន ម្ចាស់អាជីវកម្ម និងសាធារណជនទូទៅ អំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ប្រកបដោយភាពអនុលោម បង្កើនការលក់ និងកសាងទំនុកចិត្តជូនអតិថិជនដែលជាសាសនិកឥស្លាមផងដែរ។