ភ្នំពេញ៖ឯកឧត្បតមណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)រួមទាំងសហការី នាថ្ងៃ សុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះបានអនុញ្ញាតឱ្យគណៈប្រតិភូ និងក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាលើ កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុនជប៉ុន ដែលបំណងចង់វិនិយោគលើវិស័យកសិកម្ម ដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នៅកម្ពុជា។