ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រជាពលរដ្ឋភ្ជាប់ណ្តាញសង្គមតេលេក្រាម ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដើម្បីឈ្វេងយល់អំពីព័ត៌មានអតីតយុទ្ធជន ឬនិវត្តជនកម្ពុជាបន្ថែមទៀត

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា បានណែ​នាំ​ដល់​បង​ប្អូន​ ដែលជាសមាជិក បណ្តាញសង្គមតេលេក្រាម ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ទាំង​អស់ ​ប្រាប់​ដល់​ជន​ស៊ីវិល​ ឬជាសាច់ញាតិ ឲ្យភ្ជាប់ជាមួយបណ្តាញសង្គមនេះ ​​ឱ្យកាន់តែ​ច្រើន ដើម្បីឈ្វេងយល់អំពីព័ត៌មានអតីតយុទ្ធជន ឬនិវត្តជនកម្ពុជាបន្ថែមទៀត។

តាមរយៈសារសំឡេង ដែលផ្សាយក្នុងឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីងាយស្រួលទទួលបានព័ត៌មាន ស្តីពី​អតីត​យុទ្ធ​ជន​បង​ប្អូ​ន​ជាសមាជិកក្នុងគ្រុបទាំងអស់គប្បីជួយណែនាំ និងប្រាប់​បន្ត​ដល់​អ្នក​ផ្សេងៗ​ទៀត​ឲ្យ​ចុច​ចូល​នៅ​ក្នុងឆាណែលនេះ ខណៈនាពេលខា​ង​មុខ​នេះ​រាជ​រដ្ឋាភិបាល​នឹង​បញ្ចូល​និវត្តជន​មក​បន្ថែម​ទៀត​ ដូច្នេះសូមឲ្យបងប្អូន ដែលបានភ្ជាប់ឆាណែលនេះហើយនោះគួរប្រាប់ដល់អ្នកដទៃទៀត ដើម្បី​ឲ្យ​ពួកគាត់បានភ្ជាប់ជាមួយឆា ណែលតេលេក្រាមនេះ៕ ដោយ៖ កន ចំណាន