ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយ ស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន

ទីស្តីការក្រសួង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក Makino Taketo ប្រធាននាយកដ្ឋានភស្តុភារកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានភស្ដុភារកម្ម និងដឹកជញ្ជូនផ្លូវថ្នល់ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយដ្ឋានភស្តុភាកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក លើគោលនយោបាយភស្ដុភារកម្ម និងបញ្ហាប្រឈមនានា និងកំណត់ជាអាទិភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមចំណែកអភិវឌ្ឍវិស័យភស្ដុភារកម្មនៅកម្ពុជា៕