ភ្នំពេញ: ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ចូលរួមថវិកាចំនួន ១០លានរៀល ដើម្បីរៀបចំមហាសន្តិបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជនកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

សមាគមអតីយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភថវិកាដល់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានមហោឡារិក៕