បន្ទាយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសហការីអញ្ជើញចុះពិនិត្យជនភៀសសឹកជាង១៤០០គ្រួរសា ស្នាក់នៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះ ឯកឧត្តម តាន់ ផាន់ណារ៉ា ក៏បានផ្តល់សំភារៈបន្តិចបន្តួចជូនដល់បងបងសមត្ថកិច្ចដែលបានជ្រុមជ្រែងជួយការងារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងសកម្ម។ ដោយឡែកកាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារ ចុះពិនិត្យទីតាំងនិងសួរសុខទុក្ខប្រជាពលរដ្ឋនិងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាព ព្រមទាំងចូលរួមពិធីប្រគល់-ទទួលសម្ភារ:និងបរិក្ខារគាំទ្រពីឯកឧត្តម អ៊ុំ រាត្រី ប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ពតាមបណ្តាភូមិ ឃុំជាប់ព្រំដែនដែលបានជម្លៀសមកទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។








