ភ្នំពេញ:ក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត បានឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះបានផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ពីតំណាងក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។
អំណោយដែលក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ីមផត អិចផត ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ រួមមាន ៖ ថវិកា ចំនួន ៣០លានរៀល អង្ករ ចំនួន ១០តោន អំបុកសាច់ ចំនួន ១ ០០០ថង់ និងនំធញ្ញជាតិ ចំនួន ១០០គីឡូក្រាម។
ឯកឧត្អតមភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ីមផត អិចផត ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







