(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅទីតាំងផ្សេងៗគ្នាចំនួន ៣៦ឃុំ ក្នុងខេត្តគោលដៅចំនួន៩ ដែលបាននាំយកឱកាសការងារសរុបចំនួន ១១ ៦៨១កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ១០ ៧២៥នាក់ និងមានអ្នកទទួលបានការងារភ្លាមៗចំនួន ២ ០៣៨នាក់។
ការផ្សព្វផ្សាយឱកាសការងារនេះ ធ្វើឡើងនៅក្នុងឃុំចំនួន៣៦ នៃខេត្តគោលដៅចំនួន៩ រួមមាន ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជូនដល់អ្នកចូលរួមផងដែរ៕













#MLVT #HENGSour #NEA