ភ្នំពេញ:ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងសមាជិកក្រុមការងារប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភជាថវិកាមួយចំនួន រួមទាំងអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ និងបងប្អូននាយទាហានចំរុះប្រមាណ ១០០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា នៅខេត្តព្រះវិហារ។


















#CPP #ESEA #HENGSour