ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីនិងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ​ជូនដំណឹងដល់ប្រជាកសិករ និងសាធារណជនថាក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការប្រមូលស្រូវពីកសិករឡើយ

បាត់ដំបង​ : ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ​នៅថ្ងៃទី១៦ខែសីហានេះ សូមជម្រាបជូនដំណឹងដល់ប្រជាកសិករនិងសាធារណជនជាទីគោរពថា ក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការប្រមូលស្រូវពីកសិករឡើយ។ ទោះបីជា​សំណង់មួយចំនួននៅមិនទាន់បញ្ចប់ ក្រុមហ៊ុនក៏នៅតែខិតខំប្រឹងប្រែងប្រមូលស្រូវជាបន្តបន្ទាប់។
ក្នុងកំឡុងពេលនេះ បុគ្គលិកគ្រប់ជាន់ថ្នាក់បានរួមគ្នាខិតខំប្រឹងប្រែង អស់ពីកម្លាំង ទោះមានការលំបាក ឬឧបសគ្គក៏ដោយ ដើម្បីធានាថាការប្រមូលស្រូវអាចធ្វើទៅបានពេញលេញ និងទាន់ពេលវេលា។
ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកសិករ និងដៃគូទាំងអស់ ដែលបានផ្ដល់ទំនុកចិត្ត និងសហការជាមួយយើងជានិច្ច។