ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានសិល្បៈនិងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដឹកនាំសមាជិកសមាជិកាចុះសួរសុខទុក្ខមន្ត្រីសម្របសម្រួលជនភៀសសឹក

(ឧត្តរមានជ័យ)លោកជំទាវ ដាំ ដារីនី ជាប្រធានផ្នែកសិល្បៈនិងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល  បានដឹកនាំយុវជនគណបក្សចុះសួរសុខទុក្ខមន្ត្រីសម្របសម្រួលជនភៀសសឹកចំនួន២៥០នាក់ និង វរៈការពារព្រំដែនលេខ៧០២ និងវរៈការពារព្រំដែនលេខ៩០៥ ព្រមទំាងអ្នកជំងឺស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកជំទាវ អនុប្រធាន ព្រមទាំងសមាជិក សមាជិកា ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បណ្ឌិត ដាំ ដារីនី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ត្រីសម្របសម្រួល កងកម្លាំង លោកគ្រូពេទ្យ នាក់គ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ មេីលថែសម្របសម្រួលរៀបចំ មណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ជូនដល់បងប្អូនជនភៀសសឹករងគ្រោះ ក្នុងព្រឹត្តិការណ៍ នៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានយ៉ាងល្អ គ្រប់ជ្រុងជ្រោយ និងមានសុវត្ថិភាព។

ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខនូវការយកចិត្តទុកដាក់ នឹករលឹកបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារ បូរណភាពទឹកដី និងដែនអធិបតេយ្យភាពពីសត្រូវឈ្លានពាន។

លោកជំទាវ បណ្ឌិតសូមជូនពរដល់បងប្អូនមន្រ្តីសម្របសម្រួលជនជនភៀសសឹក និងអ្នកសម្រាកព្យាបាលជំងឺ ទាំងអស់សូមមានសុខភាពល្អ និងឆាប់ជាស:ស្បេីយ។

ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ លោកជំទាវ បណ្ឌិត ដាំ ដារីនី  និងប្រតិភូ បាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ មានដូចជា៖ (អង្ករ 14តោន ,ម៉ាស 7200 ត្រីខកំប៉ុង,ភេសជ្ជៈប៉ូវកម្លាំងV-Active,ទឹកបរិសុទ្ធV-Active,ទឹកបរិសុទ្ធអេរ៉ូតិច,ទឹកបរិសុទ្ធប្រូវិដា សរុប670កេស ,ទឹកផ្លែឈើ,មីជាតិ,មីសួរ,ចង្រ្កានហ្គាស100,កំប៉ុងហ្គាស,ខ្ទឹមស,អង្រឹងមានម៉ុង,ភួយ,គ្រាប់ជី,
សាច់បាក់យ៉ុង,នំចំរុះលីលី, អាវសិស្ស2400អាវ 
នំកញ្ចប់,នំពា750 ,នំCookie,អាវយឺត,អាវយឺតក្មេង470 អាវ ក្រម៉ា200 ពងមាន់,ពង់ទា 5000គ្រាប់ ទឹកប៉េងប៉ោះ,ដំណាប់ផ្លែឈេី ព្រមទាំងថវិកាសរុប 58លានរៀល ) ដេីម្បីចែកជូនមន្ត្រីសម្របសម្រួលជនភៀសសឹក វរៈការពារព្រំដែនលេខ៧០២ និងវរៈការពារព្រំដែនលេខ៩០៥ អ្នក ជំងឺស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។