ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥឡូវ ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះ

ភ្នំពេញ:ថ្ងៃទី ២១ សីហា ២០២៥ ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd​(រោងម៉ាស៊ីនកិនស្រូវ ឡាយសែ​)បានបន្តប្រមូលទិញស្រូវពីប្រជាកសិករ នៅតំបន់ជិតខាង និងតាមរយៈការដឹកជញ្ជូនដោយឡានបែន។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការសហការជាមួយឈ្មួញកណ្ដាល ដើម្បីទិញស្រូវតាមវាលនៅតំបន់ឆ្ងាយផងដែរ។សំរាប់​ថ្ងៃ​នេះ​ក្រុមហ៊ុន​ប្រមូលបានជាង ១០០ឡានបែន ស្មើនឹង ១,០០០ តោនស្រូវសើម និងទិញតាមរយៈឈ្មួញកណ្ដាលប្រមាណ ៣០ឡាន ស្មើនឹង ១,២០០ តោន។ ទោះបីជាលេីសកម្រិតបន្តិច ក្រុមហ៊ុនក៏នៅតែព្យាយាមប្រមូលឲ្យបានអស់ ដើម្បីជួយសម្រួលដល់ប្រជាកសិករ កុំឲ្យស្រូវសល់តាមវាល។

គោលបំណងសំខាន់របស់ក្រុមហ៊ុន គឺដើម្បីជួយទប់ស្កាត់ការ
ទំលាក់​តំលៃ​របស់ឈ្មួញកណ្ដាលមួយចំនួន និងកុំឲ្យប្រទេសជិតខាងដូចជា វៀតណាម អាចទំលាក់តម្លៃស្រូវតាមអំពើចិត្តបាន។ ក្រុមហ៊ុនសូមប្តេជ្ញាថា នឹងបន្តការទិញស្រូវពីប្រជាកសិករ ឱ្យបានទូលំទូលាយ និងសកម្មជានិច្ច។

ក្នុងឱកាសនេះ ក្រុមហ៊ុនសូមអំពាវនាវដល់ប្រជាកសិករ ដែលស្រូវនៅមិនទាន់ទុំពេញលេញ សូមកុំប្រញាប់ច្រូត។ ស្រូវដែលទុំដាច់ ស្អាត និងមានគុណភាពល្អ តែងតែមានតម្លៃខ្ពស់ និងអាចអោយកសិករមានសិទ្ធិនិយាយថ្លៃបាន។ បើសិនជាច្រូតស្រូវនៅខៀវ ឬមិនទាន់ទុំ នោះមិនត្រឹមតែប៉ះពាល់ដល់តម្លៃទេ អាចនិង​ឈាន​ដល់​គេ​មិន​ទទួល​ទិញ​ទៀត​។

ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ​ នឹងបន្តឈរជាមួយប្រជាកសិករ ដើម្បីធានាថា ស្រូវដែលបានដោយកម្លាំង និងឈាមញើសរបស់កសិករ ត្រូវបានទិញទុក និងរក្សាតម្លៃឲ្យបានសមរម្យ និងមានស្ថេរភាព។