(ខេត្តឧត្តរមានជ័យ)៖សប្បុររសជនមកពីក្នុងនិងក្រៅប្រទេសបាននាំយកអំណោយជាថវិកា និងគ្រឿងបរិភោគឧបត្ថម្ភជូនកងទ័ព គ្រួសារកងទ័ពនៅសមរភូមិមុខនៅព្រឹកថ្ងៃសុក្រទី២២ ខែសីហា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះលោក ជំទាវទួន សេតា បានថ្លែងថា ក្រោយទាហានសៀមវាយរំលោភចូលដែនអធិបតេយ្យភាពទឹកដីកម្ពុជា លោកជុំទាវផ្ទាល់ក៏ដូចប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសមានការឈឺចាប់ជាខ្លាំង ដោយឃើញទាហានសៀមវាយរំលោភចូលឈ្លានពានទឹកដីកម្ពុជាដោយប្រើអាវុធគាំទ្រធុនធ្ងន់រួមជាមួយការវាយលុកដោយថ្មើរជើងទាំងកម្រោល រហូតប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម បាញ់ផ្សែងគីមីពុលមកលើកងកម្លាំងជួរមុខរបស់យើងយ៉ាងឃោរឃៅព្រៃផ្សៃបំផុត ដែលពិភពលោកហាមឃាត់មិនឱ្យប្រើប្រភេទអាវុធទាំងនេះឈ្លានពានប្រទេសជិតខាង។
លោក ជុំទាវ បានថ្លែងបន្តថា បើទោះជាទាហានសៀមបានប្រើប្រាស់អាវុធវាយកៀបសង្កត់មកលើកងទ័ពជួរមុខរបស់យើងយ៉ាងណាក្តី ក៏កងទ័ពជួរមុខរបស់យើងបានប្រើសិទ្ធិវាយទប់ទល់ការពារដែនអធិបតេយ្យជាតិទឹកដីយ៉ាងអង់អាចក្លាហានហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិទឹកដីមិនឱ្យចោរសៀមឈ្លានពានរំលោភយកទឹកដីយើងបានឡើយ។
ដើម្បីជាការដឹងគុណ និងលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើង ទើបរូបលោកបានបំផុសស្មារតីជាតិនិយមដល់ប្រជាពលរដ្ឋទូទាំងឃុំ ឱ្យចូលរួមបរិច្ចាកជាថវិកា និងគ្រឿងបរិភោគដើម្បីចូលរួមលើកទឹកចិត្តដល់កងទ័ពសមរភូមិជួរមុខរបស់យើង ដូចថ្ងៃនេះជាសក្ខីភាពស្រាប់ និងសូមជូនពរដល់វីរកងទ័ពយើងទាំងអស់សូមមានសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លា វាយឈ្នះចោរសៀមឈ្លានពានទឹកដីនាំមកនូវសន្តិភាពជូនជាតិនិងប្រជាជន។
លោកអនុសេនីយ៍ទោ ទុំ ជីមេបញ្ជាការរង កងអនុសេនាធំវិស្វកម្ម កងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន និងគ្រួសារកងទ័ពចំនួន២០គ្រួសារបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជុំទាវ ទួន សេតា និងសប្បុរសជនក្នុងនិងក្រៅប្រទេសដែលបាននាំយកអំណោយជាថវិកា និងគ្រឿងបរិភោគមកជូនកងទ័ពនៃកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងឈរជើងការពារនៅជួរមុខតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺជាការបង្ហាញឱ្យឃើញពីការសាមគ្គីជាតិដ៏មុតស្រួច និងលើកទឹកចិត្តយ៉ាងធំធេងចំពោះកងកម្លាំងជួរមុខកម្ពុជាដែលកំពុងឈរជើងការពារជាតិទឹកដី ពីការរំលោភឈ្លានពានពីសំណាក់ទាហានសៀម។
លោកអនុសេនីយ៍ទោ ទុំ ជី មេបញ្ជាការរង កងអនុសេនាធំវិស្វកម្មកងពលតូចថ្មើរជើងលេខ៤១ បានថ្លែងបន្តថា បើទោះបីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នាបានចូលជាធរមានកាលពីវេលាម៉ោង២៤:០០នាទីនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមានអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ានបានចុះបំពេញទស្សនកិច្ចនៅតំបន់ប្រយុទ្ធគ្នាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដើម្បីតាមដានបទឈប់បាញ់គ្នាក្តី ក៏កម្លាំងជួរមុខរបស់យើងនៅតែឈរជើងពើងទ្រូងយ៉ាងអង់អាចក្លាហានការពារពីការរំលោភឈ្លានពានជាយថាហេតុណាមួយពីសំណាក់ទាហានសៀម និងប្តេជ្ញាការពារឱ្យបានដាច់ខាតនូវដែនអធិបតេយ្យភាពទឹកដីមិនឱ្យបាត់បងសូម្បីមួយមីល្លីម៉ែត្រឡើយ។
ខាងក្រោមនេះជាឈ្មោះសប្បុរសជន!
1.លោកជំទាវ ទួនសេតា និង ឯកឧត្តម ព្រមទាំងបុត្រ
2.លោកស្រី សុខហួយ រួមទាំងបងប្អូននៅសហរដ្ធអាមេរិក
3. លោកស្រី តាំង ជូលី និងស្វាមី ព្រមទាំងបុត្រ
4. លោក ង៉ូវ សល់ និងភរិយា
5. លោក វិបុល នារាយណ៏
6. កញ្ញា ហៀង សុីមហុង ដែលរស់នៅរាជធានីភ្នំពេញនិងសហរដ្ឋអាមេរិកបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនកងទព័និងគ្រួសារកងទ័ព កងអនុសេនាធំវិស្វកម្មចំណុះកងពលតូចថ្មើរជើងលេខ៤១រួមមាន:
1. ទឹកបរិសុទ្ធកម្ពុជា 1,5 លីត ៥០០កេះធំ
2. ងៀតគោចំអិនហេីយចំនួន ១០០ គីឡូ
3. មីយេីង ចំនួន ២០កេះ
4. ត្រីខ ចំនួន២យួរ
5. អាយកូមចំនួន ១០គ្រឿង
6. ស្ករស ១បាវ
7. គ្រាប់ជី១បាវ
សម្ភារៈសម្រាប់ចែកជូនគ្រួសារកងទព័ចំនួន២០គ្រួសារក្នុងមួយគ្រួសារទទួលបាន
1. មីជាតិ ១កេះ
2. ទឹកត្រី ១យួរ
3. ទឹកសុីអីវ ១យួរ
4. ត្រីខ ១យួរ
5. ខោវអាវ
6. ថវិការ ៥មុឺនរៀនក្នុង១គ្រួសារ។
ក្នុងឱកាសនោះលោក ជំទាវទួន សេតា បានថ្លែងថា ក្រោយទាហានសៀមវាយរំលោភចូលដែនអធិបតេយ្យភាពទឹកដីកម្ពុជា លោកជុំទាវផ្ទាល់ក៏ដូចប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសមានការឈឺចាប់ជាខ្លាំង ដោយឃើញទាហានសៀមវាយរំលោភចូលឈ្លានពានទឹកដីកម្ពុជាដោយប្រើអាវុធគាំទ្រធុនធ្ងន់រួមជាមួយការវាយលុកដោយថ្មើរជើងទាំងកម្រោល រហូតប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម បាញ់ផ្សែងគីមីពុលមកលើកងកម្លាំងជួរមុខរបស់យើងយ៉ាងឃោរឃៅព្រៃផ្សៃបំផុត ដែលពិភពលោកហាមឃាត់មិនឱ្យប្រើប្រភេទអាវុធទាំងនេះឈ្លានពានប្រទេសជិតខាង។
លោក ជុំទាវ បានថ្លែងបន្តថា បើទោះជាទាហានសៀមបានប្រើប្រាស់អាវុធវាយកៀបសង្កត់មកលើកងទ័ពជួរមុខរបស់យើងយ៉ាងណាក្តី ក៏កងទ័ពជួរមុខរបស់យើងបានប្រើសិទ្ធិវាយទប់ទល់ការពារដែនអធិបតេយ្យជាតិទឹកដីយ៉ាងអង់អាចក្លាហានហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិទឹកដីមិនឱ្យចោរសៀមឈ្លានពានរំលោភយកទឹកដីយើងបានឡើយ។
ដើម្បីជាការដឹងគុណ និងលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើង ទើបរូបលោកបានបំផុសស្មារតីជាតិនិយមដល់ប្រជាពលរដ្ឋទូទាំងឃុំ ឱ្យចូលរួមបរិច្ចាកជាថវិកា និងគ្រឿងបរិភោគដើម្បីចូលរួមលើកទឹកចិត្តដល់កងទ័ពសមរភូមិជួរមុខរបស់យើង ដូចថ្ងៃនេះជាសក្ខីភាពស្រាប់ និងសូមជូនពរដល់វីរកងទ័ពយើងទាំងអស់សូមមានសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លា វាយឈ្នះចោរសៀមឈ្លានពានទឹកដីនាំមកនូវសន្តិភាពជូនជាតិនិងប្រជាជន។
លោកអនុសេនីយ៍ទោ ទុំ ជីមេបញ្ជាការរង កងអនុសេនាធំវិស្វកម្ម កងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន និងគ្រួសារកងទ័ពចំនួន២០គ្រួសារបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជុំទាវ ទួន សេតា និងសប្បុរសជនក្នុងនិងក្រៅប្រទេសដែលបាននាំយកអំណោយជាថវិកា និងគ្រឿងបរិភោគមកជូនកងទ័ពនៃកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងឈរជើងការពារនៅជួរមុខតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺជាការបង្ហាញឱ្យឃើញពីការសាមគ្គីជាតិដ៏មុតស្រួច និងលើកទឹកចិត្តយ៉ាងធំធេងចំពោះកងកម្លាំងជួរមុខកម្ពុជាដែលកំពុងឈរជើងការពារជាតិទឹកដី ពីការរំលោភឈ្លានពានពីសំណាក់ទាហានសៀម។
លោកអនុសេនីយ៍ទោ ទុំ ជី មេបញ្ជាការរង កងអនុសេនាធំវិស្វកម្មកងពលតូចថ្មើរជើងលេខ៤១ បានថ្លែងបន្តថា បើទោះបីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នាបានចូលជាធរមានកាលពីវេលាម៉ោង២៤:០០នាទីនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមានអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ានបានចុះបំពេញទស្សនកិច្ចនៅតំបន់ប្រយុទ្ធគ្នាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដើម្បីតាមដានបទឈប់បាញ់គ្នាក្តី ក៏កម្លាំងជួរមុខរបស់យើងនៅតែឈរជើងពើងទ្រូងយ៉ាងអង់អាចក្លាហានការពារពីការរំលោភឈ្លានពានជាយថាហេតុណាមួយពីសំណាក់ទាហានសៀម និងប្តេជ្ញាការពារឱ្យបានដាច់ខាតនូវដែនអធិបតេយ្យភាពទឹកដីមិនឱ្យបាត់បងសូម្បីមួយមីល្លីម៉ែត្រឡើយ៕








