កោះកុងៈ អនុប្រធានសាខាគយ និងរដ្ឋាករខែត្រកោះកុងត្រូវបាន អាជីវករអ្នករកស៊ីដឹកអ៊ីវ៉ាន់នាំគ្នាបញ្ចេញឯកសារឲ្យ អ្នកកា
សែតដោយ លោកអនុប្រធានគយរូបនេះ ទាមទារប្រាក់ពួកគាត់ច្រើនលើសលប់ពេក។ រឿងរ៉ាវនេះកើតមានឡើងនៅចំណុចផ្លូវជាតិលេខ៤៨ ស្ថិតក្នុង ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខែត្រកោះកុង។
អ្នករកស៊ីដឹកទំនិញទាំងនោះលើកឡើងថា ពួកគាត់ស៊ីឈ្នួលដឹកទំនិញនិងគ្រឿងសមុទ្រឱ្យគេបន្តិចបន្តួចសោះបែរជាមន្ត្រី
គយរូបនោះទាមទារប្រាក់ច្រើនហួសកម្រិតដោយគិតមួយជើងពីរម៉ឺនរៀល។ បើឲ្យតែ១៥០០០រៀលក៏មន្ត្រីរូបនោះមិនព្រមយកដែរ។
ការបង្ហាញពីភាពមិនប្រក្រតី នៃការប្រមូលពន្ធរបស់មន្ត្រីរូបនេះ បានបែកធ្លាយដោយសារតែលោក ម៉ៅ សាន់សូណា អនុប្រ
ធានសាខាគយ និងរដ្ឋាករ ខែត្រកោះកុង បានចាប់រយន្ត១គ្រឿងដែលបានដឹកទំនិញមួយចំនួន ហើយទារលុយពីប្រជាពលរដ្ឋចំនួន១៥០០ដុល្លារអាម៉េរិក ដោយសន្យាថា នឹងដោះលែងរថយន្តដឹកទំនិញនោះមកវិញ។ ពួកគាត់ទទូចស្នើសុំឱ្យ អង្គភាពប្រឆាំងអំពើពុករលួយ (អេស៊ីយូ.ACU) និងលោក គុណ ញឹម អគ្គគយនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាបើកការ
ស៊ើបអង្គេតឯករាជ្យនៃអំពើពុករលួយរបស់លោក ម៉ៅ សាន់សូណា នេះផង។
ដោយឡែកប្រជាពលរដ្ឋរូបនោះ បានសម្របសម្រួលបង់ប្រាក់ឱ្យអនុប្រធានគយកោះកុងត្រឹមតែចំនួន៣០០ដុល្លារអាម៉េរិកប៉ុណ្ណោះដែលជាថ្នូរដើម្បីបានយករថយន្តមកប្រកបការងាររកស៊ីធម្មតាវិញ។ ក៏ប៉ុន្តែមន្ត្រីរូបនោះបែរជាដោះលែងតែរថយន្ត រីឯអ៊ីវ៉ាន់ឬទំនិញផ្សេងៗទៀតត្រូវបានមន្ត្រីគយរូបនោះដកហូតទុកទាំងអស់។
ក្រោយពីមាន អ្នកកាសែតឆាត និងខលសួរនាំអំពីរឿងរ៉ាវខាងលើនេះលោក ម៉ៅ សាន់សូណា បានខឹងសម្បារនឹងបុរសរូបនោះជាខ្លាំងព្រោះតែខ្លាចបែកការណ៍អំពើពុករលួយរបស់ខ្លួន រួចក៏ខលទូរស័ព្ទទៅគំរាមថា នឹងរាយការណ៍ទៅកាន់មេកងរបស់គាត់ដើម្បីចុះឆែកឆេរអ៊ីវ៉ាន់ផ្សេងៗនៅផ្ទះរបស់បុរសម្នាក់នោះថែមទៀតផង។
អ្នកនាំពាក្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក សែ សុឃន អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងដើម្បីសួរនាំបាននោះទេ ដោយសារផ្ញើតាមប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម កាលពីថ្ងៃទី១៦ ខែសីហា មិនមានអ្នកចូលមើលឡើយ។
លោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករ ខែត្រកោះកុងលោកមិនបានឆ្លើយតបអ្វីច្រើនជាមួយ នឹងអ្នកកាសែតទេគ្រាន់តែលោកសុំលេខទូរស័ព្ទរបស់ អ្នកកាសែត ដើម្បីឲ្យ អនុប្រធានសាខាគយរបស់លោក ធ្វើការទំនាក់ទំនងទៅដើម្បីធ្វើការបកស្រាយជូន…។
យោងប្រភពពីពលរដ្ឋ ដែលបានឆ្លើយឆ្លងគ្នាតាមប្រព័ន្ធលេខទូរស័ព្ទជាមួយលោក ម៉ៅ សាន់សូណា និងវិក័យបត្របង់ប្រាក់តាមប្រព័ន្ធធនាគារចំនួន៣០០ដុល្លារអាម៉េរិក ជាមួយនឹងថ្នូរការដោះលែងរថយន្តជូនគាត់មកវិញ។
ម្ចាស់ករណីលោក ម៉ៅ សាន់សូណា អនុប្រធានសាខាគយ ខែត្រកោះកុង អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងសុំការបកស្រាយបានទេ កាលពីរសៀលថ្ងៃទី២៥ខែ ខែសីហាឆ្នាំ២០២៥។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជីវករ ដែលរកស៊ីដឹកអ៊ីវ៉ាន់ទាំងនោះសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ដំណឹងនេះ នឹងឮ
ទៅដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបើកការស៊ើបអង្គេតស្រាវជ្រាវ និងចាត់ការទៅលើលោក ម៉ៅ សានសូណា ទៅតាមវិធានការផ្លូវច្បាប់៕














