(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃពុធថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត។
កម្មវិធីនេះក្រោមការដឹកនាំសម្របសម្រួលពី ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។
របៀបវារៈនៃកិច្ចប្រជុំប្រចាំខែសីហា រួមមាន៖
១. ស្ថានភាពទូទៅនៃការត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតទំនិញ ក្នុងស្ថានភាពចាំបាច់ចំពោះមុខ ធានាការពារអ្នកប្រើប្រាស់ និងសមធម៌នៃការធ្វើពាណិជ្ជកម្ម
២. របាយការណ៍វឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការហាឡាល ពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកសញ្ញា និងការចុះបញ្ជីហាឡាល, ការងារវិភាគសំណាកគំរូរបស់មន្ទីរពិសោធន៍, ការត្រៀមរៀបចំការងារពាក់ព័ន្ធនឹងការធ្វើជំរឿនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន
៣. របាយការណ៍វឌ្ឍនភាពការងាររបស់សាខា ក.ប.ប. រាជធានីភ្នំពេញ, ខេត្តកោះកុង និងខេត្តសៀមរាប
៤. មតិចូលរួមរបស់លោកអគ្គនាយករងទទួលបន្ទុកសាខា
៥. បញ្ហាប្រឈម និងសំណូមពរផ្សេងៗ
៦. មតិបូកសរុប និងទិសដៅការងារអនុវត្តបន្តរបស់ឯកឧត្ដមអគ្គនាយក ប្រធានអង្គប្រជុំ។



























