ព្រះវិហារ:នៅថ្ងៃវេនទី១នៃពិធីបុណ្យកាន់បិណ្ឌ ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តត្រាវគៀត ហៅបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារនៅថ្ងៃទី០៨ កញ្ញាឆ្នាំ ២០២៥នេះបាន នាំយកបច្ច័យ និងទេយ្យទាន មានអង្ក ភេសជ្ជៈ ទឹកសុទ្ធ ទៀនធូប រួមនឹងទ័យវត្ថុមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ មានមាតាបិតា ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់បរមលោក និងឧទ្ទិសដល់វីរៈយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិរបស់យើង អោយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។





