ខេត្តបាត់ដំបង: អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកញ្ញាឆ្នាំ២០២៥នេះបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។










