ភ្នំពេញ: លោក ហៃ ស៊ីណា ស្ថាបនិក គេហទំព័រ ដេលីខ្មែរ(Daily -khmer)និង ភរិយាព្រមទាំងសហការី ផ្ញើសារលិខិត គោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។




លោក ហៃ ស៊ីណា សូមគោរជូននូវសារមានខ្លឹមសារថា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ នឹងទេវតាថែរក្សាឆ្នាំថ្មី ប្រោសប្រទានពរជ័យជូនដល់ ឯកឧត្តម ខៀវ កាញារឹទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ជួបតែសេចក្តីសុខសេចក្តីចម្រើន ពិសេសសូមប្រកបតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមគោរពជូនពរពី ខ្ញុំបាទ ហៃ ស៊ីណា ស្ថាបនិក គេហទំព័រ ដេលីខ្មែរ(Daily -khmer)និង ភរិយាព្រមទាំងសហការី។