ភ្នំពេញ:អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តល់កាដូដល់សិស្សប្រឡងបាក់ឌុបនិទ្ទេស A ចំនួន ៣,០០៣នាក់ ទទួលបានការធ្វើដំណើរឥតគិតថ្លៃ ពេញមួយឆ្នាំ ពីក្រុមហ៊ុន វីរ: ប៊ុនថាំ។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ៣,០០៣ នាក់, និទ្ទេស B ចំនួន ៩,៩០១ នាក់, និទ្ទេស C ចំនួន ២៨,៨០១ នាក់, និទ្ទេស D ចំនួន ៤៥,៨៥៩ នាក់ និងនិទ្ទេស E ចំនួន ៣៤,៩០៩ នាក់។


