(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះបានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ដឹកនាំដោយឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមលោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិស្វាគមន៍ បើកកិច្ចប្រជុំ និងវឌ្ឍនភាពការងារពាក់ព័ន្ធ ដោយឯកឧត្ដមប្រធានអង្គប្រជុំ
២. របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងមន្ទីរពិសោធន៍
៣. របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការដាក់តាំងបង្ហាញផលិតផលហាឡាលកម្ពុជា នៅក្នុងពិព័រណ៌ផលិតផលខ្មែរ២០២៥ និងការចូលរួមកិច្ចប្រជុំកំពូលហាឡាលអន្តរជាតិឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី
៤. របាយការណ៍វឌ្ឍនភាពការងាររបស់នាយកដ្ឋានប្រកួតប្រជែង, ការងាររបស់លេខាធិការដ្ឋាន គ.ប.ក. និងវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញអាស៊ានស្ដីពីការប្រកួតប្រជែងលើកទី៣៥ (35th AEGC) និងកិច្ចប្រជុំលើកទី៦របស់ប្រធានអង្គភាពប្រកួតប្រជែងអាស៊ាន (6th AHCA)
៥. របាយការណ៍វឌ្ឍនភាពការងាររបស់សាខា ក.ប.ប. ខេត្តកណ្ដាល, សាខា ក.ប.ប. ខេត្តស្ទឹងត្រែង និងសាខា ក.ប.ប. ខេត្តមណ្ឌលគិរី ក្នុងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវ
៦. មតិចូលរួមរបស់លោកអគ្គនាយករងទទួលបន្ទុក
៧. មតិបិទអង្គប្រជុំ និងការកំណត់ផែនការសកម្មភាពជាទិសដៅក្នុងការបំពេញការងារតាមភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។



























