ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖នឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូនិងលោកជំទាវ សួរ សុខគីម ព្រមទាំងបុត្រី មានសទ្ធាជ្រះថ្លាប្រគេនអង្ករចំនួន ០១ តោន និងទឹកសុទ្ធចំនួន ៣០ កេស ជារៀងរាល់ខែ

ភ្នំពេញ:គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម ព្រមទាំងបុត្រី មានសទ្ធាជ្រះថ្លាប្រគេនអង្ករចំនួន ០១ តោន និងទឹកសុទ្ធចំនួន ៣០ កេស ជារៀងរាល់ខែ សម្រាប់ចាត់ចែងប្រើប្រាស់ ដើម្បីទ្រទ្រង់ប្រចាំខែតុលា ដល់ព្រះសង្ឃ សីលវន្ត សីលវតី និងសិក្ខាកាមបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមប្រសិទ្ធពរជ័យជូន ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រី មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។