ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនវិរៈប៊ុនថាំ ប្រកាសលក់អង្ករខ្មែរ អង្ករស្រងែក្រអូបស្រូវថ្មី ជាផលិតផលកសិផលក្នុងស្រុកដែលមានប្រភពមកពីខេត្តបាត់ដំបង គុណភាពអង្ករនាំចេញ

ភ្នំពេញ: ក្រុមហ៊ុនវិរៈប៊ុនថាំ បានឱ្យដឹងថា អង្ករខ្មែរ អង្ករស្រងែក្រអូបស្រូវថ្មី ជាផលិតផលកសិផលក្នុងស្រុកដែលមានប្រភពមកពីខេត្តបាត់ដំបង គុណភាពអង្ករនាំចេញ មានវេចខ្ចប់តាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។ អតិថិជនអាចរកជាវបាន អង្ករស្រងែក្រអូបស្រូវថ្មី ទាំង ៣ទំហំដែលមានដូចជា៖
▸ ទម្ងន់ 10គ.ក្រ តម្លៃ 30,000 រៀល
▸ ទម្ងន់ 25គ.ក្រ តម្លៃ 60,000 រៀល
▸ ទម្ងន់ 50គ.ក្រ តម្លៃ 115,000 រៀល
សូមជម្រាបថា អង្ករមានដាក់លក់នៅគ្រប់ទីតាំងសាខាវិរៈ ប៊ុនថាំទាំងអស់ទូទាំងប្រទេស និងទីតាំងដែលនៅជិតលោកអ្នកបំផុត។
ព័ត៌មានអង្ករស្រងែក្រអូបស្រូវថ្មី៖ 098 667 730
តេលេក្រាមទំនាក់ទំនង៖ https://t.me/chatVphsar ។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។
ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕