ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងជើងព្រមានវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរវិញ ប្រសិនបើអាមេរិកមិនបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច

មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង បានចេញនូវការព្រមានមួយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ថា ប្រទេសនេះនឹងវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលវិញ ប្រសិនបើអាមេរិក មិនបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះ ។

ប្រភពដដែលបានបន្តថា កូរ៉េខាងជើង មិនត្រឹមតែវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលវិញទេ ប្រទេសនេះក៏នឹងបិទផ្លូវចរចាជាំមួយអាមេរិកដែរ ។

សូមបញ្ជាក់ជូនថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសរំសាយចោលនូវកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន ជាថ្នូរនឹងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ អោយកើនឡើងខ្ពស់ ។

ការដោះដូរនេះ ក៏នឹងត្រូវបានធ្វើឡើងតាមរយៈកិច្ចចរចារវាងកូរ៉េខាងជើង និងអាមេរិកដែរ ប៉ុន្តែអាមេរិកមិនបានធ្វើសម្បទានដល់កូរ៉េខាងជើង លើអ្វីដែលកូរ៉េខាងជើងបានផ្តល់សម្បទានដល់អាមេរិកនោះទេ ៕