ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់

អាឡឺម៉ង់:នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Koelnmesse ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់នៅថ្ងៃសៅរ៍ថ្ងៃទី៤ខែតុលាឆ្នាំ២០២៥នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ សហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំសម្ពោធ នូវពន្លាសហព័ន្ធស្រូវអង្ករកម្ពុជាយ៉ាងស្រស់ស្អាត។
កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សំហេង​ បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង​ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសមាជិកសមាជិកា​ សហព័ន្ធស្រូវអង្ករកម្ពុជាចំនួនប្រមាណជា ៥០រូប ។ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា​ មានទីតាំងស្ថិតនៅ (STAND No-B-011/B-019) អាគារ 2.1 និងមានការចូលរួមពី ១៣ក្រុមហ៊ុនរួមមាន៖

១. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)
២. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត
៣. ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៉ីមផត អិចផត
៤. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)
៥. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត
៦. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី
៧. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក
៨. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍
៩. ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក
១០. ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល
១១. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី
១២. ក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ខូ អិលធីឌី
១៣. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន

ANUGA 2025 – International Foods Industry Trade Fair ប្រព្រឹត្តទៅ​នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដែលស្ថិតនៅក្នុងសហសាលចំនួន ១៧ លើទីតាំងដែលមានផ្ទៃដី ២៩០ ០០០ម៉ែត្រការ៉េ និងមានក្រុមហ៊ុនចូលរួមសរុបចំនួនជាង​ ៨​ ០០០​ ក្រុមហ៊ុន មកពី​ ១១០​ ប្រទេស​នៅទូទាំងពិភពលោក។