ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មហាយក្សចិននឹង​​ដាក់ឲ្យដំ​ណើរ​ការ​​​​អាកាសយាន​ដ្ឋានអន្តរជាតិ​ខ្នាត​យក្សនៅទីក្រុងប៉េកាំង​​អបអរ​ខួបទី៧០នៃបក្សកុម្មុយនីសចិន

រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបើកឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស រូបរាងស្អាតប្លែក និងគួរឲ្យទាក់ទាញរបស់ខ្លួនមានឈ្មោះថា Beijing Daxing នៅចុង​ខែកញ្ញខាងមុខនេះមុនមួយថ្ងៃនៃខួប៧០ឆ្នាំ នៃសាធារណ​រដ្ឋប្រជា​មានិត​ចិន​ដែល​គម្រោង​ការសាងសង់នេះមានតម្លៃប្រមាណ ១២០ ពាន់លានយ័ន​ស្មើ១៧,​ពាន់៥០០​លានដុល្លារ។

លោកស៊ីជីនភីង ប្រធានាធិបតី នឹងចូលរួម​​ពិធីអបអរសាទរនៃព្រឹត្តិការណ៍នេះ និងមាន​ក្បួនដង្ហែរយោធាដ៏ធំ ដើម្បីបញ្ជាក់ថាមជ្ឈមណ្ឌល​ដ៏ទំនើបនេះគឺជា​សមិទ្ធិផល​នៃក្តី​សុបិន្តរបស់ប្រជាជនចិនដែលសម្រេចបាន ស្ថិតនៅចម្ងាយ៤៦​គីឡូម៉ែត្រភាគ​ខាងត្បូង​នៃទីលានធៀនអានមេន។

អាកាសយានដ្ឋានថ្មីនឹងដំណើរការពេញសមត្ថភាពនៅឆ្នាំ ២០២៥ ដោយមានផ្លូវរត់ចំ​នួន​បួននិងអាច ទទួល​​អ្នកដំណើរចំនួន ៧២លាននាក់ក្នុងមួយឆ្នាំ។ ​​អាកាសយានដ្ឋាន Beijing Daxing នេះមានផ្ទៃក្រឡារហូតទៅដល់ ៧០០,០០០ម៉ែត្រការ៉េ ដែលមាន​រាង​ដូចជាផ្កាយសមុទ្រយ៉ាងធំ ដោយនៅខាងក្រោមគឺជាស្ថានីយ៍​រថភ្លើងនិងខ្សែរថភ្លើង​ក្រោមដីដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរទៅដល់កណ្តាលទីក្រុងក្នុងរយៈពេល២០នាទីតែប៉ុណ្ណោះ។ ​