ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា សួរ វីរៈ ចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្ម និងផ្គត់ផ្គងស្រូវស្រង៉ែ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចំនួន ៥៦១០ តោន

ភ្នំពេញ:អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គងស្រូវស្រង៉ែស្រាល រវាងសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ និងក្រុមហ៊ុនវិរៈ ប៊ុនថាំ គ្រុប។

ពិធីចុះកិច្ចសន្យាលើវិស័យកសិកម្មដ៏ធំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា កិច្ចសន្យានេះធ្វើឡើងក្នុងការផ្គត់ផ្គងស្រូវក្នុងបរិមាណ ៥ ៦១០តោន លើផ្ទៃដីទំហំ ៩៣៥ ហិកតា ដោយរយៈពេលនៃការអនុវត្តកិច្ចសន្យាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕