កែប:រដ្ឋបាលខេត្តកែប រៀបចំពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ ជូនលោក ក្លែន ន័បឺត ហាន់ (KLEIN NORBERT HANS) ជនជាតិអាល្លឺម៉ង់ សញ្ជាតិអាល្លឺម៉ង់ បន្ទាប់ពីលោកបានកសាងស្នាដៃជាច្រើនជួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិកម្ពុជាជាច្រើនឆ្នាំកន្លងមក ក្រោមអធិបតីភាព ឯកឧត្ដម ខៀវ កាញារីទ្ធ សមាជិកសភា និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ព្រមទាំងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។






រូបថត៖ AKP-កែប
——————