(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទទី ២៧ ខែតុលា ឆ្នាំ២០២៥នេះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លេងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្ត ក្រោមការដឹកនាំដោយឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ថ្នាក់កណ្ដាល។
របៀបវារៈនៃកិច្ចប្រជុំប្រចាំខែ រួមមាន៖
១. វឌ្ឍនភាពការងារថ្មីៗដែលពាក់ព័ន្ធនឹងការអនុវត្តរបស់អគ្គនាយកដ្ឋាន
២. របាយការណ៍សង្ខេបពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់
៣. ការសិក្សាលើកិច្ចព្រមព្រៀងនានារវាងអគ្គនាយកដ្ឋាន ជាមួយនឹងក្រុមហ៊ុនដែលបានស្នើសុំ
៤. ការត្រៀមការងារសំខាន់ៗពាក់ព័ន្ធនឹងកិច្ចការហាឡាល
៥. របាយការណ៍សង្ខេបរបស់សាខា ក.ប.ប. ខេត្តកំពង់ស្ពឺ, ខេត្តកំពត និងខេត្តព្រះសីហនុ
៦. បទអន្តរាគមន៍របស់លោកអគ្គនាយករងទទួលបន្ទុក
៧. អនុសាសន៍ណែនាំរបស់ឯកឧត្ដមអគ្គនាយក ប្រធានអង្គប្រជុំ
៨. បញ្ហាផ្សេងៗ































