ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនិងការិយាល័យការបរទេស កំមិនវ៉ែល (Commonwealth) និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ស្តីពី «ការលើកកម្ពស់សុវត្ថិភាពផលិតផល និងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា»

(រាជធានីភ្នំពេញ) ៖នាព្រឹកថ្ងៃច័ន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងលោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូត ចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាតំណាងហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «ការលើកកម្ពស់សុវត្ថិភាពផលិតផល និងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា» ។
កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងការិយាល័យសុវត្ថិភាពនិងស្ដង់ដាផលិតផល (OPSS) លើការលើកកម្ពស់សុវត្ថិភាពផលិតផល កិច្ចការពារអ្នកប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធទីផ្សារដែលមានភាពយុត្តិធម៌ និងទំនុកចិត្តនៅកម្ពុជា។ ពិធីនេះក៏ជា ការបង្ហាញឱ្យឃើញពីមិត្តភាពដ៏ល្អ និងកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដែលកំពុងតែរីកចម្រើនជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន ចំពោះលោកស្រី ABIGAIL FRYER អនុប្រធានបេសកកម្ម នៃស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានផ្តួចផ្តើមគំនិត លើកស្ទួយ និងផ្តល់ការគាំទ្រយ៉ាងសកម្ម ដើម្បីឱ្យការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ អាចប្រព្រឹត្តទៅបានដោយជោគជ័យ និងរលូន។