ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំទាវឧកញ៉ា នឹម វណ្ណៈ ប្រកាសជួយទិញស្រូវពីកសិករខ្មែរចំនួន ១០០តោន ដើម្បីចែកជូនវីរៈកងទ័ពជួរមុខ

ភ្នំពេញ:លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេសុីអុី គ្រុប (ACE Group) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសជួយទិញស្រូវពីកសិករខ្មែរចំនួន ១០០តោន ក្នុងតម្លៃ ១០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវស្ងួត ដើម្បីចែកជូនវីរៈកងទ័ពជួរមុខ។
តាមរយៈបណ្តាញសង្គម លោកជំទាវឧកញ៉ា បានលើកឡើងបែបនេះថា៖ “នាងខ្ញុំ នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេសុីអុី គ្រុប សូមចូលរួមជួយកសិករខ្មែរយើង ដែលមានបំណង ចង់លក់ស្រូវ OM 54-51 និង ស្រូវស្រង៉ែ ចំនួន ១០០តោន ក្នុងតម្លៃ១គីឡូ ៨០០៛ សម្រាប់ស្រូវសើម និងស្រូវស្ងួត ក្នុងតម្លៃ១គីឡូ ១០០០៛ នៅវគ្គទី១ នេះ ដើម្បីចែកជូនបងប្អូនវីរៈកងទ័ពជួរមុខ ក្នុងម្នាក់ ចំនួន ២៥គីឡូ។ សូមទំនាក់ទំនងមកលេខ 077 821 453។ សូមអរគុណ”។