ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន សុីធី រ៉ាយស៍​(city rice) បានអនុវត្តសកម្មភាពប្រមូលស្រូវរំដួលយ៉ាងសកម្ម និងទទួលបានបរិមាណស្រូវប្រហែល ២,៥០០ តោន​ ដោយ​លេីស​ផែនការ​

ភ្នំពេញ:យោងតាម​ផែនការទិញស្រូវ​ មួយ​ថ្ងៃ​2000តោន​របស់​ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd. (រោងម៉ាស៊ីនកិនស្រូវ ឡាយសែ)​. សូមជម្រាបជូនថា នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមហ៊ុនបានអនុវត្តសកម្មភាពប្រមូលស្រូវរំដួលយ៉ាងសកម្ម និងទទួលបានបរិមាណស្រូវប្រហែល ២,៥០០ តោន​ ដោយ​លេីស​ផែនការ​។

ក្រុមហ៊ុនបានប្រឹងប្រែងប្រើប្រាស់សមត្ថភាពពេញលេញ ដើម្បីស្រូបទាញស្រូវពីកសិករ​ឲ្យបានច្រើនបំផុត ដោយគោលបំណងដេីម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។

ក្រុមហ៊ុន City Rice នឹងបន្តអនុវត្តការទិញស្រូវផ្ការំដូលជាបន្តបន្ទាប់ ដោយស្មារតីទំនួលខុសត្រូវ និងគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ដេីម្បី​រក្សា​ពូជស្រូវ​មរតក​ជាតិ​ខ្មែរ​មួយ​នេះ​។

អាស្រ័យដូចបានជម្រាបខាងលើ សូមអង្គភាពពាក់ព័ន្ធជួយសម្រួល និងសហការជាមួយក្រុមហ៊ុន City Rice ដើម្បីអនុវត្តការប្រមូលស្រូវឲ្យមានប្រសិទ្ធភាព និងជួយលើកកម្ពស់ជីវភាពកសិករយើងទាំងអស់។