ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការសោកស្តាយពន់ពេក និងថ្កោលទោសចំពោះទង្វើដ៏សាហាវ ឃោរឃៅរបស់យោធាថៃ ដោយបានបាញ់ប្រហារដោយគ្មានហេតុផលមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ:តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការសោកស្តាយពន់ពេក និងថ្កោលទោសចំពោះទង្វើដ៏សាហាវ ឃោរឃៅរបស់យោធាថៃ ដោយបានបាញ់ប្រហារដោយគ្មានហេតុផលមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យ ជនស៊ីវិលម្នាក់ស្លាប់ និង៣នាក់រងរបួស។

អំពើដ៏ព្រៃផ្សៃដែលយោធាថៃបានធ្វើឡើងនេះ បានបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងបំពានយ៉ាងគឃ្លីនលើច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍ ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ អាស៊ីអាគ្នេយ៍ (TAC) ជាពិសេសបំពានលើសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមាន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សីយ៉ាងឱឡារិក។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋ ស្លូតត្រង់កម្ពុជា ក៏ដូចជាបញ្ឈប់ការប្រើប្រាស់កម្លាំងយោធាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយយើងខ្ញុំក៏សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះ ការរំលោភបំពានលើសេចក្តី ថ្លែងការណ៍រួមកម្ពុជា-ថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យទទួលខុសត្រូវ ទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
បន្ថែមពីនេះ យើងខ្ញុំសូមគាំទ្រចំពោះចំណាត់ការ របស់ រាជរដ្ឋាភិបាលកម្ពុជាដែលបាន ស្នើឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើទង្វើរបស់ថៃមកលើប្រជាពលរដ្ឋ ស្លូតត្រង់កម្ពុជា ដោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ ជូនប្រទេសកម្ពុជា ក៏ដូចប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។

សារជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការបន្តរក្សាជំហរ របស់ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាដោយ សន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និង កសាងសន្តិភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។