ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្ត

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្ត ដឹកនាំដោយឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. វឌ្ឍនភាពការងារថ្មីៗពាក់ព័ន្ធនឹងអគ្គនាយកដ្ឋាន
២. របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានកិច្ចការប្រកួតប្រជែង
៣. របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់
៤. របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានមន្ទីរពិសោធន៍
៥. របាយការណ៍វឌ្ឍនភាពរបស់សាខា ក.ប.ប. ខេត្តបាត់ដំបង
៦. របាយការណ៍វឌ្ឍនភាពរបស់សាខា ក.ប.ប. ខេត្តស្ទឹងត្រែង
៧. របាយការណ៍វឌ្ឍនភាពរបស់សាខា ក.ប.ប. ខេត្តតាកែវ
៨. បទអន្តរាគមន៍របស់លោកអគ្គនាយករងទទួលបន្ទុកនាយកដ្ឋាន/សាខា រាជធានី ខេត្ត
៩. អនុសាសន៍ណែនាំ និងមតិបិទអង្គប្រជុំ របស់ឯកឧត្ដមអគ្គនាយក។