ភ្នំពេញ:នាព្រឹកថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2025 ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា។
«សកម្មភាពឥតឈប់ឈររបស់ធនាគារ ជីប ម៉ុង ក្នុងការលើកស្ទួយតម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា» ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីបង្កើនលទ្ធភាពបន្ថែមសម្រាប់ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ក្នុងការប្រមូលទិញស្រូវពីកសិករឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យទីផ្សាស្រូវមានស្ថិរភាព បង្កើតការងារក្នុងតំបន់ លើកស្ទួយជីវភាពប្រជាកសិករកាន់តែប្រសើរឡើង ឈានទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។
