ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យមើលលទ្ធផលការងារសម្រេចបាន និងការប្រឈម នៅក្នុងឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដោយមានការធ្វើបទបង្ហាញពីនាយកដ្ឋាននីមួយៗនៃធនាគារARDBអំពីលទ្ធផលការងារសម្រេចបាន និងការប្រឈម ក្នុងឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានប្រារព្វឡើងនៅការិយាល័យកណ្តាលនៃធនាគារ ARDB ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ និងទី១២ ខែធ្នូ ឆ្នាំ២០២៥។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងលោក លោកស្រីជាប្រធាននាយកដ្ឋាន/អង្គភាព សាខា ទាំងអស់ នៃធនាគារ ARDB ផងដែរ។