ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រចាំឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល​ប្រចាំឆ្នាំ២០២៥ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើ៖ សមិទ្ធផលនិងវឌ្ឍនភាពការងារសម្រាប់ឆ្នាំ២០២៥ និង​ទិសដៅ​ការងារឆ្នាំ២០២៦ របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ពីរពាន់ប្រាំរយហុកសិបប្រាំបួន ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

The Annual Meeting 2025 of ARDB Board of Directors.
———————
Phnom Penh: The Board of Directors of the Agricultural and Rural Development Bank (ARDB) organized its annual Meeting 2025, to review, discuss and approve the 2025 annual performance and Plan for 2026 of ARDB and other agenda items.
The meeting is presided over by H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and the Chairman of ARDB’s Board of Directors, on December 22, 2025.