ភ្នំពេញ៖អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) ទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពាន ដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូចនិងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុលបាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញ, ប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំ ចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំង ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។

