ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាបណ្ឌិត កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ្វូត អ៊ិនដាស្ត្រី ខូអិលធីឌី

ភ្នំពេញ: សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាបណ្ឌិត កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ្វូត អ៊ិនដាស្ត្រី ខូអិលធីឌី។

ខ្ញុំ សូមជំរាបជូនជ្រាបថាថវិកាចំនួន 10.000$US (ដប់ពាន់ដុល្លារអាមេរិក) អង្ករចំនួន១០តោន នំស្រួយលីលី ចំនួន១០០កេះ ដែលជាតង្វាយសទ្ធាជ្រះថ្លារបស់លោកជំទាវឧកញ៉ា ខ្ញុំ បានយកចែកជូន : – 5.000$US (ប្រាំពាន់ដុល្លារអាមេរិក)ទិញស្បៀងជូនប្រជារាស្រ្តភៀសសឹកចំនួន៣៦៣គ្រួសារ ស្នាក់ នៅខេត្តសៀមរាប
– 5.000$US (ប្រាំពាន់ដុល្លារអាមេរិក) ជូនសកម្មភាព សមាគមក្រុមស្ត្រីអន្តរជាតិកម្ពុជា
– អង្ករ ១០តោន និងនំស្រួយលីលី បានចែកជូនប្រជារាស្រ្តជនភៀសសឹកភ្លាមៗផងដែរ
សូមបុណ្យកុសលដែលកើតឡើងអំពីការបរិច្ចាគទាំងអស់ខាងលើនេះជូនដល់ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាបណ្ឌិត និងក្រុមគ្រួសារបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលនូវសេចក្តីរាប់អានអំពី ខ្ញុំ។

នរោត្តម មុនិនាថ សីហនុ
ភ្នំពេញ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥