ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអាមេរិកប្រហែល២០០ក្រុមហ៊ុន អាចនឹងចេញពីចិនទៅឥណ្ឌា

ប្រព័ន្ធផ្សព្វផ្សាយ The Economic Times បានចុះផ្សាយថា ក្រុមហ៊ុនអាមេរិកប្រហែល២០០ក្រុមហ៊ុន ដែលកំពុងបណ្តាក់ទុនរកស៊ីនៅប្រទេសចិន អាចនឹងស្វែងរកការផ្លាស់ប្តូរទីតាំងចេញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ។

ប្រភពដដែលបានបន្តថា ប្រមុខដឹកនាំឥណ្ឌាបានប្រកាសដោយចំហរក្នុងការទទួលស្វាគមន៍ក្រុមហ៊ុន និងក្រុមវិនិយោគិនបរទេស ដែលមានចេតនាចូលទៅបណ្តាក់ទុនរកស៊ីនៅប្រទេសឥណ្ឌានៅពេលខាងមុខ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន និងក្រុមវិនិយោគិនអាមេរិក មានគម្រោងនឹងដកខ្លួនចេញពីប្រទេសចិន ដោយសារការដំឡើងពន្ធនាំចូលពីចិន ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន ខណៈដែលអាមេរិកមិនទាន់សម្រេចដំឡើងពន្ធនាំចូលពីឥណ្ឌា ៕