ភ្នំពេញ: ក្នុងរយៈពេល១ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ១១៥ ៧៨៤ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ បានបរិមាណអង្ករចំនួន ៣៨ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៦.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៥ ៤១៦ តោន គិតជាទឹកប្រាក់ចំនួន ១៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤២ ០៩៧ តោន គិតជាទឹកប្រាក់ចំនួន ១៨.៧៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៤ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ១០ ១១៥ តោន គិតជាទឹកប្រាក់ចំនួន ៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៦.៣១% ប្រភេទអង្ករសគ្រាប់វែង ០.១១% អង្ករចំហុយ ១.៥៥% អង្ករសរីរាង្គចំនួន ០.៨៥% អង្ករបាក់គ្រប់ប្រភេទ ២៥.៩៤% និងអង្ករផ្សេងៗចំនួន ៥.២៤% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣២២ ៤៨៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧២.៥៦ លានដុល្លារសហរដ្ឋអាមេរិក ៕
