ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងពិធីសម្ពោធ«យុទ្ធនាការផលិតផលជាតិ»នៅផ្សារទំនើប ជីប ម៉ុង មេហ្ការ ម៉ល

ភ្នំពេញ: ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នៅផ្សារទំនើប ជីប ម៉ុង មេហ្ការ ម៉ល ២៧១ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ» ។
កម្មវិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ»នេះគឺប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ «យុទ្ធនាការផលិតផលជាតិ» ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណង ដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលដែលផលិតក្នុងស្រុកជូនទៅកាន់អតិថិជន និងជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារភ្ជាប់នូវទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា និងពង្រឹងគុណភាពផងដែរ។