ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៦ឆ្នាំចូល ៦៧ឆ្នាំ ដែលនឹងឈានមកដល់ នៅ ថ្ងៃពុធទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមអបអរសាទរដឹកក់ក្តៅ និងគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញា ញាណវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព សេរីភាព និងភាពសម្បូរ សប្បាយរុងរឿងជាយូរអង្វែងដល់ប្រជាជាតិទាំងមូល។
ក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពដ៏ស្មោះចំពោះ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលកន្លងមកនិងបច្ចុប្បន្ន ឯកឧត្តម បានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ទាំងមូល ជាពិសេសការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តជំរុញ និងលើកកម្ពស់ ប្រសិទ្ធភាព លើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែល ជាកត្តារួមចំណែកដ៏មានសារៈសំខាន់សំដៅធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុម រមនាក្នុងសង្គមជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បារមីលោកជំទាវម៉ៅ បារមី ព្រះថោងនាងនាគ សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាងចំពោះ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

