ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្តោះអាសន្ន

ធនាគារជាតិកម្ពុជា ប្រកាសដកអាជ្ញាបណ្ណធនាគារមួយ​ ផ្អាកការផ្ដល់សេវាធនាគារថ្មី ការទទួលប្រាក់បញ្ញើ និង ការផ្តល់ឥណទាន
អត្ថបទដោយ៖ Muyly Sea
កុម្ភៈ ២៣, ២០២៦
សង្គម
Share This

ភ្នំពេញ: នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្តោះអាសន្ន។


ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ផ្អែកលើអនុលោមភាព ដែលកំណត់ក្នុងច្បាប់ និង បទប្បញ្ញត្តិជាធរមាន និង ការត្រួតពិនិត្យប្រកបដោយភាពប្រុងប្រយ័ត្ន ឃើញថាស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ផេនដា ខមមើសីល ប៊ែង ម.ក បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលនឹងឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារបានទៀត។
ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនចឹង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)* ជាអភិបាលបណ្តោះអាសន្ន និង ជាអ្នកជម្រះបញ្ជី ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។
ធនាគារជាតិ បានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលនេះ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និង ផ្តល់ឥណទាន។ ទន្ទឹមនេះ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អីខោនធីង ឯ.ក ទទួលបានសិទ្ធិគ្រប់គ្រង និង ចាត់ចែង លើរាល់ប្រតិបត្តិការ និង ទ្រព្យសម្បត្តិរបស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ។

ក្នុងនោះផងដែរ ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ត្រូវរៀបចំ ឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាពស្របតាមច្បាប់ ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារ ផេនដា ខមមើសល ប៊ែង ម.ក គឺ ត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។