ភ្នំពេញ៖ យោងតាមក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌីបានឲ្យដឹងថា ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី ត្រៀមខ្លួនជានិច្ចទទួលទិញស្រូវគ្រប់រដូវកាល ដោយមានតម្លៃសមរម្យ និងការទូទាត់រហ័សទាន់ចិត្ត។
សូមបងប្អូនកុំមានការភ័យខ្លាចរឿងមិនមានទីផ្សារស្រូវ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី City Rice Import Export Co., Ltd. តែងតែឈរជើងនៅក្បែរបងប្អូនជានិច្ច ព្រមទាំងត្រៀមខ្លួនទទួលទិញស្រូវគ្រប់រដូវកាល ដោយមានតម្លៃសមរម្យ និងការទូទាត់រហ័សទាន់ចិត្ត។
ក្រុមហ៊ុនយល់ដឹងពីការលំបាករបស់កសិករ ហើយមានបំណងជួយគាំទ្រដល់ការផលិតរបស់បងប្អូនឲ្យមានស្ថេរភាព និងចំណូលប្រកបដោយភាពច្បាស់លាស់។ ក្រុមហ៊ុនមានគោលបំណងបង្កើតទំនាក់ទំនងយូរអង្វែង ជាមួយបងប្អូនកសិករ ដោយផ្តល់នូវភាពទុកចិត្ត តម្លាភាព និងកិច្ចសហការល្អប្រសើរ។
សូមបងប្អូនបន្តខិតខំដាំដុះ និងថែរក្សាគុណភាពស្រូវឲ្យបានល្អ ដើម្បីធានាបាននូវតម្លៃខ្ពស់ និងទីផ្សារមានស្ថេរភាព។ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី City Rice Import Export Co., Ltd. នឹងបន្តជាដៃគូជឿជាក់ ដែលដើររួមផ្លូវជាមួយបងប្អូនក្នុងការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើន។



